ភាគចំណែករបស់រដ្ឋ

សំដៅដល់ចំណូលរបស់រដ្ឋដែលបានមកពីការបែងចែកតាមអត្រាពីផលនៃការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ប្រតិបត្តិការអាជីវកម្មរវាងរដ្ឋនិងឯកជន ផលបានពីសម្បទានទ្រព្យសម្បត្តិរដ្ឋ និងផលដទៃទៀតតាមការកំណត់ក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត។

ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២