ភារកិច្ច (Duty)
សំដៅទៅលើសកម្មភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សហគមន៍ តាមរយៈទង្វើប្រកបដោយនិរន្តរភាព ហើយផ្ដល់ផលប្រយោជន៍ដល់សហគមន៍។ ឧទាហរណ៍សហគមន៍ត្រូវការទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន។ រដ្ឋបាលណាមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទទួលយកនូវមុខងារក្នុងការផ្ដល់នូវទឹកស្អាតដល់សហគមន៍ប្រើប្រាស់ជាប្រចាំ តាមរយៈការបង្កើតហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ព្រមទាំងយន្តការសម្រាប់គ្រប់គ្រង ថែទាំ ត្រួតពិនិត្យគុណភាពទឹក ។ល។
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩
