ភ្នាក់ងារប្រតិបត្តិការពិសេស
គឺជាអង្គភាពមួយរបស់ក្រសួង ស្ថាប័ន ដែលចាត់តាំងឡើងដើម្បីអនុវត្តឱ្យបានសម្រេចនូវគោលដៅពិសេសណាមួយរបស់រាជរដ្ឋាភិបាល ដោយផ្អែកលើលក្ខខណ្ឌបេសកកម្មហើយដែលមានភាពអនុគ្រោះ និងភាពបត់បែនបាន ទៅលើការរៀបចំ និងការប្រព្រឹត្តទៅ ការគ្រប់គ្រងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ខុសពីអង្គភាពដទៃ ទៀតនៅក្នុងក្រសួង ស្ថាប័ននោះ ។
ដកស្រង់ចេញពីសៀវភៅគោលនយោបាយរាជរដ្ឋាភិបាល អនុម័តដោយគណៈរដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គ ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០០៦ ស្ដីពីការផ្តល់សេវាសាធារណៈ
