មន្ត្រីជាប់កិច្ចសន្យា

សំដៅដល់មន្ត្រីមិនមែនជាមន្ត្រីរាជការក្របខណ្ឌដែលត្រូវបានជ្រើសរើសទៅតាមនីតិវិធីនិងផ្អែកលើមុខតំណែងកំណត់ដោយអនុក្រឹត្យនេះ ដើម្បីបំពេញតម្រូវការជាក់ស្តែងនិងចាំបាច់របស់ក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលជាមុខតំណែងបន្ទាប់បន្សំនិងមិនអចិន្ត្រៃយ៍មួយចំនួន ហើយការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យានេះមានប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាពនៃចំណាយសាធារណៈជាជាងការជ្រើសរើសមន្ត្រីរាជការក្របខណ្ឌដើម្បីបំពេញមុខតំណែងនោះ។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦