មន្ត្រីរបស់អ្នកអនុវត្តគម្រោង
សំដៅដល់ មន្ត្រីរាជការ និងបុគ្គលិកមិនមែនជាមន្ត្រីរាជការនៅគ្រប់ អង្គភាពទាំងអស់របស់អ្នកអនុវត្តគម្រោង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទោះមាន ឬមិនមានតួនាទី និង ភារកិច្ចផ្ទាល់លើការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។
ដកស្រង់ចេញពីអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីក្រមសីលធម៌មន្រ្តីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ
