មន្ត្រី ឬបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

សំដៅដល់មន្ត្រី ឬបុគ្គលិកជាមន្ត្រីរាជការស៊ីវិលដែលបានជ្រើសរើស និងតែងតាំងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រី ឬបុគ្គលិកជាមន្ត្រីរាជការស៊ីវិលដែលបានផ្ទេរតាមដំណើរការនៃការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រី ឬបុគ្គលិកជាមន្ត្រីរាជការស៊ីវិលដែលត្រូវបាន តែងតាំង ឬចាត់តាំងដោយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ ឱ្យទៅបំពេញការងារជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រី ឬបុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកអណ្តែត និងទីប្រឹក្សាបច្ចេកទេសដែលបានជ្រើសរើស ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ។

ដកស្រង់ចេញពីអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីក្រមសីលធម៌មន្រ្តីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ