ម.ជ.ព.ស.
មានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- សិក្សាស្រាវជ្រាវវាយតម្លៃគុណភាព សុវត្ថិភាព រកសារធាតុដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ ហើយនិងជាតិពុល នៅក្នុងផលិតផលឱសថ ជាតិគីមី សម្ភារៈវេចខ្ចប់ឱសថ សម្ភារៈបរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលជំនួយសុខភាព នៅពេលស្នើសុំចុះទិដ្ឋាកា បញ្ជិកា និងកំពុងធ្វើចរាចរ លើទីផ្សារ
- ពិនិត្យនិងវិភាគគុណភាពម្ហូបអាហារ តាមសំណើររបស់ភាគីពាក់ព័ន្ធ
- វិភាគរកសារធាតុពុល សារធាតុបន្ថែម ហាមឃាត់ រកភាពស្អាតពុំមានមីក្រូសរីរាង្គ បង្កជំងឺក្នុង ម្ហូបអាហារ និងនៅពេលមានបញ្ហាពុលកើតឡើង
- ចូលរួមសហការ ជាមួយអង្គភាពពាក់ព័ន្ធ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច តាមការចាំបាច់ដើម្បីចុះត្រួតពិនិត្យ និងស្រង់ផលិតផលសំណាកឱសថ គ្រឿងសម្អាង ម្ហូបអាហារ និងវត្ថុធាតុ ផ្សេងៗ ដែលប៉ះពាល់ ដល់សុខភាពប្រជាជន ដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់
- ចូលរួមរៀបចំបង្កើតក្បួនតម្រាឱសថជាតិ និងរៀបចំបទដ្ឋានគុណភាពផលិតផលឱសថ សម្ភារៈ បរិក្ខារពេទ្យ សម្ភារៈវេចខ្ចប់ គ្រឿងសម្អាង និងម្ហូបអាហារ
- បណ្តុះបណ្តាលមុខជំនាញពិនិត្យគុណភាព ដោយសហការជាមួយអង្គការជាតិ អន្តរជាតិ និង ស្ថាប័នពាក់ព័ន្ធ
- រៀបចំផែនការអភិវឌ្ឍរបស់ ម.ជ.ព.ស.
- ជាសេនាធិការឱ្យក្រសួងសុខាភិបាលក្នុងការតាមដានគុណភាពផលិតផលឱសថសម្ភារៈបរិក្ខាពេទ្យសម្ភារៈវេចខ្ចប់ គ្រឿងសម្អាង និងម្ហូបអាហារ
- គ្រប់គ្រងមន្ត្រីរាជការ និយោជិត កម្មករនិងទ្រព្យសម្បត្តិរបស់ ម.ជ.ព.ស. ។
ដកស្រង់ចេញពីអនុក្រឹត្យ ចុះថៃ្ងទី២៤ ខែមករា ឆ្នាំ២០០៨ ស្តីពីការប្រែក្លាយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលជាគ្រឹះស្ថានសាធារណរដ្ឋបាល
