របាយការណ៍

គឺជាសេចក្តីរាយការណ៍អំពីសកម្មភាព ដំណើរការ និងលទ្ធផលការងាររបស់ ឃុំ សង្កាត់ ឬបុគ្គលិកណាម្នាក់ ឬក្រុមដែលរដ្ឋបាលឃុំ សង្កាត់បានបំពេញ ឬឃុំ សង្កាត់ បានចាត់តាំងឱ្យទៅបំពេញ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ។ ទម្រង់របាយការណ៍ប្រចាំខែ និងប្រចាំឆ្នាំរបស់រដ្ឋបាលឃុំ សង្កាត់ត្រូវអនុវត្តតាមសេចក្តី ណែនាំលេខ០៣៥ស.ណ.ន ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំរបាយការណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រៅពីទម្រង់របាយការណ៍ ប្រចាំខែ និងទម្រង់របាយការណ៍ប្រចាំឆ្នាំខាងលើនេះ ឃុំ សង្កាត់អាចបង្កើត និងប្រើប្រាស់ ទម្រង់របាយការណ៍ផ្សេងទៀតសម្រាប់ប្រើប្រាស់នៅក្នុងឃុំ សង្កាត់របស់ខ្លួន។

ដកស្រង់ចេញពីសៀវភៅក្រសួងមហាផ្ទៃឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់