លិខិតចុះទិដ្ឋាការធ្វើដំណើរ
គឺជាលិខិតរដ្ឋបាលមួយប្រភេទសម្រាប់ឱ្យអ្នកដែលមានភារកិច្ចទៅបំពេញបេសកកម្មយកទៅចុះទិដ្ឋាការនូវទីកន្លែង កាលបរិច្ឆេទ មធ្យោបាយធ្វើដំណើរ និងហត្ថលេខារបស់ អង្គភាពដែលបានអនុញ្ញាត និងអង្គភាពដែលបានទទួល ដើម្បីជាការដឹងឮអំពីការចេញដំណើរ និងការមកដល់របស់អ្នកបំពេញបេសកកម្ម ពីទីកន្លែងមួយ ទៅទីកន្លែងមួយទៀត។ លិខិតចុះទិដ្ឋាការធ្វើដំណើរ នេះក៏មានសារៈសំខាន់ផងដែរសម្រាប់ធ្វើការទូទាត់ចំណាយប្រាក់បេសកកម្ម។
សៀវភៅណែនាំ ស្តីពី កិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥
