លិខិតបញ្ជាបេសកកម្ម

គឺជាលិខិតដែលឃុំ សង្កាត់រៀបចំឡើង ដើម្បីចាត់តាំងមន្ត្រី បុគ្គលិកឃុំ សង្កាត់ឱ្យចូលរួមក្នុងសកម្មភាពនានានៅក្រៅឃុំ សង្កាត់។ លិខិតនេះមាន ភ្ជាប់ជាមួយនូវទិដ្ឋាការធ្វើដំណើរ។ ទិដ្ឋាការធ្វើដំណើរ គឺជាលិខិតរដ្ឋបាលមួយប្រភេទ សម្រាប់ឱ្យអ្នកដែលមានភារកិច្ចទៅបំពេញបេសកកម្មយកទៅចុះទិដ្ឋាការនូវទីកន្លែង កាលបរិច្ឆេទ មធ្យោបាយធ្វើដំណើរ និងហត្ថលេខារបស់អង្គភាពមានសមត្ថកិច្ចដែលបាន អនុញ្ញាត និងអង្គភាពដែលបានទទួលដឹងឮអំពីការចេញដំណើរ និងការមកដល់ពីកន្លែងមួយទៅកន្លែងមួយទៀត។ នៅពេលត្រឡប់មកវិញត្រូវធ្វើរបាយការណ៍ ឬរាយការណ៍ជូនមេឃុំ ចៅសង្កាត់ ឬក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបានជ្រាបអំពីលទ្ធផល ឬបញ្ហាសំខាន់ៗដែលខ្លួនបានទៅចូលរួម។

ដកស្រង់ចេញពីសៀវភៅក្រសួងមហាផ្ទៃឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់