ល្បះស្នើសុំ
គឺជាការបរិយាយអំពីសំណូមពរ ការស្នើសុំ ឬការបញ្ជា ឱ្យអ្នកទទួលលិខិតអនុវត្ត ហើយត្រូវសរសេរចុះក្រោមមួយបន្ទាត់ ខាងក្រោមខ្លឹមសារលិខិត និងត្រូវចូលបន្ទាត់ ដោយផ្តើមសេចក្តី ដូចខាងក្រោម ៖ករណីអ្នកទទួលលិខិតដែលមានឋានៈខ្ពស់ជាងអ្នកផ្ញើ ៖
អាស្រ័យហេតុនេះ ឬអាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូម……(ងារស័ក្តិ អ្នកទទួលលិខិត……….មេត្តា…. …(សំណូមពរ ឬការស្នើសុំ ឬការបញ្ជា)………. ដ៏ខ្ពង់ខ្ពស់ ឬដោយក្ដីអនុគ្រោះ។ករណីអ្នកទទួលលិខិតដែលមានឋានៈស្មើ ឬទាបជាងអ្នកផ្ញើ ៖
អាស្រ័យហេតុនេះ ឬអាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម……….ងារស័ក្តិអ្នក ទទួលលិខិត………. តាមការគួរ។ ..(សំណូមពរ ឬការស្នើសុំ ឬការបញ្ជា)…….តាមការគួរ។
សៀវភៅណែនាំ ស្តីពី កិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥
