វិធីសាស្ត្រផ្នែកតាមកម្មវិធី (Program-based Approaches)
សំដៅទៅលើវិធីសាស្ត្រដែលជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ដោយផ្អែកលើគោលការណ៍នៃការប្រមូលផ្តុំនូវការគាំទ្រនានា សម្រាប់អនុវត្តកម្មវិធីដែលរដ្ឋាភិបាលធ្វើជាម្ចាស់ ។ ធាតុសំខាន់ៗទាំងបួននៃវិធីសាស្ត្រផ្នែកតាមកម្មវិធី រួមមាន៖
(១)រដ្ឋាភិបាលជាអ្នកដឹកនាំ
(២)ស្ថិតនៅក្រោមក្របខ័ណ្ឌកម្មវិធីនិងថវិកាតែមួយ
(៣) សម្របសម្រួល និងធ្វើសុខដុមនីយកម្មនីតិវិធីសម្រាប់ផ្តល់ហិរញ្ញប្បទាន និង
(៤) ខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ប្រព័ន្ធ និងនីតិវិធីរបស់រដ្ឋាភិបាល។
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩
