វិន័យហិរញ្ញវត្ថុសាធារណៈ

សំដៅដល់ការគោរពនិងអនុវត្តតាមគោលការណ៍ បទប្បញ្ញត្តិ និងនីតិវិធីជាធរមានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការគោរពតាមលក្ខខណ្ឌនៃសូចនាករសំខាន់ៗកំណត់ក្នុង ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំក្របខ័ណ្ឌថវិកា និងពង្រឹងប្រសិទ្ធភាពនិងវិន័យក្នុងការអនុវត្ត ដើម្បីធានានូវចីរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ