វិសេសភាព

សំដៅដល់ចំណូលនិងចំណាយ ដែលជាកម្មវត្ថុត្រូវបង្ហាញអំពីមូលដ្ឋានគិតគូរលម្អិតច្បាស់លាស់នៅក្នុងការរៀបចំច្បាប់ហិរញ្ញវត្ថុ។ចំណូលត្រូវបង្ហាញប្រភេទធំៗ រីឯចំណាយត្រូវបង្ហាញអំពីគោលបំណងនិងគោលដៅនៃការប្រើប្រាស់ឥណទានថវិកានិងមានមុខសញ្ញាប្រើប្រាស់ច្បាស់លាស់ ព្រមទាំងស្ថិតនៅក្នុងកម្រិតអតិបរមាកំណត់។ ក្នុងន័យនេះ ថវិកាចាំបាច់ត្រូវបង្ហាញច្បាស់លាស់អំពីគោលបំណងនិងគោលដៅនៃសកម្មភាពការងារសាធារណៈទាំងឡាយ ដែលតម្រូវឱ្យប្រមូលចំណូលទាំងអស់ និងទូទាត់ចំណាយទាំងអស់របស់ថវិការដ្ឋ។

ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ