សមធម៌យេនឌ័រ (Gender Equity)

គឺជាដំណើរការនៃការប្រព្រឹត្តដោយយុត្តិធ៌មទៅលើស្រ្តី និងបុរសសំដៅឆ្ពោះទៅសមភាពយេនឌ័រ តាមរយៈគោលនយោបាយ ច្បាប់ និងវិធានការនានាដើម្បីកែសម្រួលនូវភាពលំអៀងដែលមាននៅក្នុងសង្គមចំពោះស្រ្តីនិងបុរស។ ក្នុងនោះសំដៅលើវិធានការ ឬសកម្មភាពពិសេសជាក់លាក់ក្នុងការបង្កឱកាស ការលើកទឹកចិត្ត ការជំរុញដើម្បីឈានទៅរកភាពស្មើគ្នារវាងបុរស និងស្ត្រីនៅក្នុងការងារសង្គមនិងនៅក្នុងគ្រួសារ(សមភាពយេនឌ័រ)។ ឧទាហរណ៍ ការប្រើប្រាស់គោលការណ៏សមធម៌យេនឌ័រក្នុងការលើកទឹកចិត្តឱ្យស្ត្រីបានចូលរួមជាបុគ្គលិករបស់ក្រុមប្រឹក្សា តាមរយៈការផ្ដល់អាទិភាពដល់បេក្ខនារី ឬកំណត់ចំនួនជាក់លាក់ និងការពង្រឹងសមត្ថភាពជាដើម។

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩