សម្បទានសេវាសាធារណៈ
សំដៅដល់ការប្រគល់សិទ្ធិរបស់រដ្ឋទៅឱ្យបុគ្គលឯកជនក្នុងការផ្គត់ផ្គង់សេវា សាធារណៈដោយផ្ទាល់ឬដោយប្រយោលដើម្បីជាប្រយោជន៍សាធារណៈ តាមរយៈការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ឬតាមរយៈការផ្តល់សិទ្ធិជូនបុគ្គលឯកជនលើការធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ ឬលើសេវាសាធារណៈដែលពុំមែនជាសេវាអធិបតេយ្យរបស់រដ្ឋ។ សម្បទានសេវាសាធារណៈ ចែកចេញជាសម្បទានហេដ្ឋារចនាសម្ព័ន្ធនិងសម្បទានគ្រប់គ្រងសេវាសាធារណៈ។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ
