សហគ្រាសសាធារណៈ
សំដៅដល់នីតិបុគ្គលដែលមានស្វ័យភាពហិរញ្ញវត្ថុដែលមានដើមទុនទាំងអស់ឬភាគច្រើនជារបស់រដ្ឋ។ ក្រៅពីបទប្បញ្ញត្តិដែលមានចែងនៅក្នុងច្បាប់នេះ ការគ្រប់គ្រងសហគ្រាសសាធារណៈ ជាកម្មវត្ថុនៃការកំណត់ដោយច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀត។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
