សាលាស្រុក
គឺជាការិយាល័យធ្វើការរបស់ក្រុមប្រឹក្សាស្រុកនិងគណៈអភិបាលស្រុក។ សាលាស្រុក ត្រូវបើកធ្វើការឱ្យបានទៀងទាត់តាមពេលម៉ោងធ្វើការរបស់រដ្ឋ។ ក្នុងអំឡុងពេលម៉ោងធ្វើការងារ ប្រជាពលរដ្ឋមានសិទ្ធិ :
– ធ្វើទំនាក់ទំនងនិងធ្វើការងារជាមួយក្រុមប្រឹក្សាស្រុកនិងគណៈអភិបាលស្រុក
– ទទួលព័ត៌មានអំពីសំណើនិងការងារនានាពីរដ្ឋបាលស្រុក
– ចូលរួមយោបល់ឬសំណូមពរលើបញ្ហាណាមួយ ។
នៅចន្លោះម៉ោងធ្វើការឬថ្ងៃឈប់សម្រាកជាផ្លូវការ ក្រុមប្រឹក្សាស្រុកនិងគណៈអភិបាលស្រុក ត្រូវធានាឱ្យមានមន្ត្រី បុគ្គលិកនៃរដ្ឋបាលរបស់ខ្លួន ក្នុងចំនួនសមស្របប្រចាំការ ដើម្បីទទួលឬដោះស្រាយសំណូមពរបន្ទាន់ពិសេសនានា ។
ដកស្រង់ចេញពីអនុក្រឹត្យស្ដីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង និងក្រុមប្រឹក្សា គណៈអភិបាលស្រុកចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩