សេចក្តីសម្រេចឃុំ សង្កាត់

គឺជាលិខិតបទដ្ឋានគតិយុត្តដែលបង្កើតឡើង ដើម្បីអនុវត្តដីការបស់ខ្លួន ឬលិខិតបទដ្ឋាននានារបស់រដ្ឋ ឬចែងអំពីការបង្កើតការតែងតាំង ការរៀបចំ ឬការគ្រប់គ្រងកិច្ចការនានាក្នុងក្របខ័ណ្ឌតួនាទី មុខងារ និងអំណាចអនុវត្តក្នុងរង្វង់ដែនដីរបស់ខ្លួន។ សេចក្តីសម្រេចមាន លក្ខណៈប្រហាក់ប្រហែលនឹងដីកាឃុំ សង្កាត់ដែរ ប៉ុន្តែមានឋានានុក្រមទាបជាងដីកា និងខ្ពស់ជាងលិខិតរដ្ឋបាលសាមញ្ញធម្មតាផ្សេងៗទៀតក្នុងឃុំ សង្កាត់។ សេចក្តីសម្រេចឃុំ សង្កាត់មិនត្រូវផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋាននានារបស់រដ្ឋ និងដីការបស់ខ្លួនឡើយ។

ដកស្រង់ចេញពីសៀវភៅក្រសួងមហាផ្ទៃឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់