សេវាសាធារណៈ
សំដៅដល់រាល់សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់របស់រដ្ឋ ដែលបំពេញការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន ឬធ្វើឡើងដោយផ្នែកឯកជន ឬសង្គមស៊ីវិលដែលទទួលបានសិទ្ធិនិងភារកិច្ចពីរដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់រដ្ឋ ឬភ្នាក់ងាររដ្ឋក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ។
ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២