សេវាសាធារណៈ

សំដៅដល់រាល់សកម្មភាពទាំងឡាយដែលធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នទទួលសមត្ថកិច្ច ក្នុងគោលដៅបម្រើផលប្រយោជន៍រួម ឬផលប្រយោជន៍សាធារណៈ។ ក្នុងនោះ ស្ថាប័នមានសមត្ថកិច្ច សំដៅដល់ស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់របស់រដ្ឋ ដែលបំពេញការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយឡែក ស្ថាប័នទទួលសមត្ថកិច្ច សំដៅដល់ផ្នែកឯកជន និងសង្គមស៊ីវិល ដែលទទួលបានសិទ្ធិនិងភារកិច្ចពីរដ្ឋ ហើយស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់រដ្ឋ ឬភ្នាក់ងាររដ្ឋ។

ដកស្រង់ចេញពីសៀវភៅក្រសួងមហាផ្ទៃឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់