សំណុំឯកសារស្នើដេញថ្លៃ

សំដៅដល់សំណុំឯកសាររួមមានឯកសារដេញថ្លៃដែលបានបំពេញដោយអ្នកដេញថ្លៃនិង ឯកសារភ្ជាប់មួយចំនួនទៀតដូចមានតម្រូវក្នុងឯកសារដេញថ្លៃ ដែលអ្នកដេញថ្លៃបានដាក់នៅស្ថាប័នអនុវត្តលទ្ធកម្ម សម្រាប់គោលបំណងផ្គត់ផ្គង់ទំនិញ ទទួលការសំណង់ ផ្តល់សេវាកម្ម ឬសេវាទីប្រឹក្សា។

ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ