ស្តង់ដារ
សំដៅដល់ឯកសារដែលត្រូវបានអនុម័តដោយស្ថាប័នមានសមត្ថកិច្ច (recognized body) សម្រាប់ការប្រើប្រាស់ជាទូទៅនិងបន្តបន្ទាប់ ដែលជាវិធានគោលការណ៍ណែនាំឬចរិតលក្ខណ: សម្រាប់ផលិតផលឬដំណើរការពាក់ព័ន្ធនិងវិធីសាស្រ្តផលិតកម្ម ដែលការអនុលោមមិនមានលក្ខណ:តម្រូវឲ្យអនុវត្តនោះទេ។ ពាក្យស្តង់ដារនេះអាចរួមបញ្ចូលឬប្រើប្រាស់សម្រាប់តែការតម្រូវផ្នែកវាក្យសព្ទ និមិត្តសញ្ញា ការវេចខ្ចប់ ការធ្វើសញ្ញាសម្គាល់ ឬការធ្វើស្លាកសញ្ញា ដែលអនុវត្តទៅលើផលិតផល ដំណើរការឬវិធីសាស្រ្ត ផលិតកម្ម។
ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីស្ដង់ដារកម្ពុជា និងវិសោធនកម្ម
