ស្ថិតិផ្លូវការដែលបានចាត់តាំង
សំដៅដល់ស្ថិតិដែលបានផលិតដោយក្រសួងស្ថាប័នដែលកំណត់ដោយរាជរដ្ឋាភិបាលដើម្បីបម្រើសំណូមពរព័ត៌មានស្ថិតិរបស់អ្នកធ្វើគោលនយោបាយក្នុងការរៀបចំវាយតម្លៃគោលនយោបាយ និងកម្មវិធីសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីឆ្លើយតបទៅនឹងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសក៏ដូចជាបម្រើសេចក្ដីត្រូវការព័ត៌មានរបស់អ្នកធ្វើសេចក្តីសម្រេច និងអ្នកស្រាវជ្រាវក្នុងសហគមន៍ជាតិ និងអន្តរជាតិដ៏ទូលំទូលាយ ។
ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីស្ថិតិ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥