ស្មៀន
គឺជាអ្នកទទួលខុសត្រូវក្នុងការចុះបញ្ជីនូវគ្រប់សម្ភារបរិក្ខារទាំងអស់របស់ឃុំ សង្កាត់។ គ្រប់សម្ភារបរិក្ខាររបស់ឃុំ សង្កាត់ត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវ និងត្រូវរក្សាទុកឱ្យបានល្អ ប្រកបដោយសុវត្ថិភាព និងធ្វើបច្ចុប្បន្នភាពជាប្រចាំ។ គ្រប់សម្ភារបរិក្ខាររបស់ឃុំ សង្កាត់ដែលកាត់ចេញពីបញ្ជីត្រូវធ្វើឡើងស្របតាមនីតិវិធី និងត្រូវសម្រេចដោយអង្គប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់។
ដកស្រង់ចេញពីសៀវភៅក្រសួងមហាផ្ទៃឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
