ស្លាកសញ្ញាពិសេស
សំដៅដល់សញ្ញាដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា ២៦ នៃច្បាប់នេះ ដើម្បីសម្គាល់ពីលក្ខណៈពិសេស និងគុណសម្បត្តិពិសេស ផ្សេងៗទៀតនៃផលិតផលទេសចរណ៍ ពិនិត្យឃើញថាឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាព ផលិតផល/សេវាកម្មទេសចរណ៍ ។
ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែលបានប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍
