ហ៊ូពាន់
ពាក្យប្រើសម្គាល់ក្នុងបណ្តាសក្តិមន្ត្រីឬមេទ័ព ដែលមានអំណាចត្រួតពលចាប់ពីចំនួនមួយពាន់នាក់ឡើងទៅ។ បណ្តាសក្តិនេះគេប្រើ នៅសម័យក្រោយអង្គរ។ ឧទាហរណ៍ ឧកម៉ឺនស្នេហាចមចិត្ត កន មានឋានន្តរសក្តិ៣ ហ៊ូពាន់ មានន័យថា គាត់មានសិទ្ធិគ្រប់គ្រងពលចំនួន៣ពាន់នាក់។
ដកស្រង់ចេញពីបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលត្រូវអនុម័ត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
