ហ្លួង

ងារមន្ត្រីសម័យចតុមុខនិងសម័យលង្វែកដែលមានឋានន្តរសក្តិ ៥ហ៊ូពាន់។ ឧទាហរណ៍ ហ្លួងព្រះស្តេចកន (កាលនៅជាមន្ត្រីរបស់ ព្រះបាទស្រីសុគន្ធបទ)។ នៅចុងសម័យលង្វែកនិងសម័យឧដុង្គ ពាក្យ ហ្លួង នេះ គេប្រើ សំដៅលើព្រះមហាក្សត្រ។ ឧទាហរណ៍ ទ័ពហ្លួង មានន័យថា ទ័ព របស់ព្រះមហាក្សត្រ។ ក្រោយមកទៀត ពាក្យ ហ្លួង នេះក៏ត្រូវបានប្រើសម្រាប់ងាររបស់ អ្នកនិពន្ធ កវី និងកវីនិពន្ធផងដែរ។ ឧទាហរណ៍ ហ្លួងវិសេសអក្ខរាដូង ហ្លួងនិពន្ធមន្ត្រី ញ៉ុក ថែម។

ដកស្រង់ចេញពីបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលត្រូវអនុម័ត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤