អង្គភាពត្រួតពិនិត្យថវិកា
សំដៅដល់អង្គភាពដែលត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ដាក់ឱ្យនៅអមក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអាចជាអង្គភាពដែលនៅកៀក ឬស្ថិតនៅកម្រិតអនុវត្តថវិកា ដែលត្រូវបានផ្តល់ប្រតិភូកម្មដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដើម្បីបំពេញមុខងារត្រួតពិនិត្យហិរញ្ញវត្ថុ ត្រួតពិនិត្យការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងត្រួតពិនិត្យនិងជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធ។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
