អង្គភាពថវិកា

សំដៅដល់អង្គភាពដែលក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិសាមី បានផ្តល់អាណត្តិកិច្ចច្បាស់លាស់ក្នុងការអនុវត្តសកម្មភាពការងារដើម្បីបង្កើតបានជាលទ្ធផលជាក់លាក់ អាចវាស់វែងបាន និងរួមចំណែកក្នុងការសម្រេចគោលបំណងគោលនយោបាយររបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងរង្វង់ឥណទានថវិកាដែលបានវិភាជជូន។ អង្គភាពថវិកាអាចជាអគ្គនាយកដ្ឋាន ឬអង្គភាពដែលមានថ្នាក់ស្មើ ឬកម្រិតប្រហាក់ប្រហែលអគ្គនាយកដ្ឋាន ឬនាយកដ្ឋាន ហើយមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ព្រមទាំងមានទំហំការងារ ចំនួនបុគ្គលិក និងទំហំថវិកាសមស្រប។

ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ