អង្គភាពសាធារណៈ ប្រហាក់ប្រហែល
សំដៅដល់អង្គភាពសាធារណៈ ក្រៅពីក្រសួង និងស្ថាប័ន ហើយពុំមែន ជាអង្គភាពក្រោមឱវាទរបស់ក្រសួងឬស្ថាប័នណាមួយឡើយ។ អង្គភាពសាធារណៈប្រហាក់ប្រហែល ត្រូវបង្កើតដោយលិខិតបទដ្ឋានគតិយុត្តជាធរមាន និងទទួលហិរញ្ញប្បទានទាំងស្រុងឬមួយផ្នែកនៃថវិកាជាតិ ដែលដឹកនាំដោយប្រធានជាអាណាប័កដើមខ្សែនៃថវិការបស់សាមីអង្គភាពសាធារណៈ។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
