អស្សាមិករណ៍

សំដៅដល់ការដកហូតកម្មសិទ្ធិលើអចលនវត្ថុឬសិទ្ធិប្រត្យក្ស លើអចលនវត្ថុរបស់រូបវន្តបុគ្គល នីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ រួមមានដី សំណង់ និងដំណាំដាំដុះសម្រាប់បម្រើការស្ថាបនា ស្តារ និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ដែលបម្រើប្រយោជន៍សាធារណៈនិងផលប្រយោជន៍ជាតិ ព្រមទាំងផ្តល់នូវសំណងជាមុន ដោយសមរម្យនិងយុត្តិធម៌។

ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ