អាណាប័កជំនួស
សំដៅដល់ថ្នាក់ដឹកនាំក្រោមឱវាទ ដែលទទួលបានការចាត់តាំងពីអាណាប័កដើមខ្សែឬអាណាប័កផ្ទេរសិទ្ធិ ដើម្បីប្រគល់សិទ្ធិជំនួសខ្លួនឬដើម្បីផ្ទេរសិទ្ធិ ដោយផ្អែកលើបទបញ្ជាគណនេយ្យសាធារណៈក្នុងពេលដែលអាណាប័កដើមខ្សែឬអាណាប័កផ្ទេរសិទ្ធិ អវត្តមាន ឬមានធុរៈ ឬអាចជាថ្នាក់ដឹកនាំដែលទទួលសិទ្ធិពីអាណាប័កដើមខ្សែជាលក្ខណៈអចិន្ត្រៃយ៍ ក្នុងការអនុវត្តចំណូលនិងចំណាយប្រចាំថ្ងៃ ដោយសារអាណាប័កដើមខ្សែមានបន្ទុកការងារច្រើន ឬជាប់ការងារផ្សេង មិនអាចរ៉ាប់រងបាន។
ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣