អ្នករាជការសាធារណៈ

សំដៅដល់ (ក) បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្ត ទោះជាអចិន្ត្រៃយ៍ ឬជាបណ្តោះអាសន្នក្តីទោះជាបានទទួល ឬមិនបានទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពី ឋានៈ អាយុរបស់បុគ្គលនោះឡើយ (ខ)បុគ្គលឯទៀត ដែលធ្វើការក្នុងមុខងារសាធារណៈ រួមទាំងទីភ្នាក់ងារសាធារណៈ ឬសហគ្រាសសាធារណៈ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀតមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ