អ្នករាជការសាធារណៈ
សំដៅដល់៖
ក. បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការ ដែលត្រូវ បានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្តទោះជាអចិន្ត្រៃយ៍ឬជាបណ្តោះអាសន្នក្តី ទោះជាបានឬមិនបានទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពីឋានៈអាយុរបស់បុគ្គលនោះឡើយ។
ខ. បុគ្គលឯទៀតដែលធ្វើការក្នុងមុខងារសាធារណៈ រួមទាំងទីភ្នាក់ងារសាធារណៈឬសហគ្រាសសាធារណៈ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀត ដែលមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ
