ឥណទានភ្ជាប់សន្យា
គឺជាឥណទានកំហិតកំណត់ដែលត្រូវបានអនុញ្ញាតនៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ឱ្យរាជរដ្ឋាភិបាលធ្វើការធានាចំណាយសម្រាប់ប្រតិបត្តិការទាំងស្រុងនៃគម្រោងឬកម្មវិធីវិនិយោគដែលបានគ្រោងដោយ មិនអនុញ្ញាតឱ្យមានការគ្រោងឥណទានបន្ថែមសម្រាប់បញ្ចប់នោះទេ។ ឥណទានភ្ជាប់សន្យានេះត្រូវមានសង្គតិភាព ទៅនឹងក្របខ័ណ្ឌថវិការយៈពេលមធ្យម និងធានាបាននូវចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
