ឧកញ៉ា
ងារមន្ត្រីថ្នាក់ខ្ពស់ឬចៅហ្វាយខេត្តដែលមានអាណាខេត្តឡើង (ខេត្តចំណុះ) ដែលគេប្រើចាប់ពីសម័យលង្វែកដល់ដើមសម័យ អាណាព្យាបាលបារាំង។ ចាប់ពីឆ្នាំ១៨៩៧ដល់បច្ចុប្បន្ន ឧកញ៉ា មាន២ប្រភេទ៖
- ទី១ ជាងារមន្ត្រីថ្នាក់ខ្ពស់ក្នុងព្រះបរមរាជវាំង។
- ទី២ ជាងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះប្រទានដល់អ្នកធ្វើអាជីវកម្មសុចរិត មានទ្រព្យសម្បត្តិស្តុកស្តម្ភដែលបាន រួមបរិច្ចាគទ្រព្យធន ដើម្បីជួយកសាងជាតិ។
ដកស្រង់ចេញពីបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលត្រូវអនុម័ត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
