ឧបករណ៍ចំណាយប្រតិបត្តិការអាទិភាព
គឺជាឧបករណ៍បណ្តោះអាសន្នមួយ ដែលគាំទ្រដល់ការអនុវត្តកម្មវិធី ឬគម្រោងក្នុងក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍដើម្បីរក្សាឲ្យបានតុល្យភាពរវាងសមធម៌ និងប្រសិទ្ធភាពការងារ។ ឧបករណ៍ចំណាយប្រតិបត្តិការអាទិភាព នឹងត្រូវបានធ្វើនិយ័តទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងឯកសារណែនាំសម្រាប់ការអនុវត្តឧបករណ៍នេះ។
ដកស្រង់ចេញពីសៀវភៅគោលនយោបាយរាជរដ្ឋាភិបាលឆ្នាំ២០១០ ស្ដីពីឯកសារណែនាំសម្រាប់ការអនុវត្តចំណាយប្រតិបត្តិការអាទិភាព
