ឯកត្តភាព
សំដៅដល់គ្រប់ចំណូលនិងចំណាយទាំងអស់ ដែលត្រូវគ្រោងព្រមគ្នា នៅក្នុងឯកសារតែមួយ គឺច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកត្តភាពក៏សំដៅផងដែរដល់ប្រព័ន្ធថវិកាតែមួយ ដែលមានការឯកភាពនិងមានសង្គតិភាព ហើយត្រូវអនុវត្តតាមយន្តការ ដែលមានក្របខ័ណ្ឌតែមួយច្បាស់លាស់។
ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
