ឯកសារដេញថ្លៃ

សំដៅដល់សំណុំឯកសារដែលអង្គភាពលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្មបានរៀបចំនិងផ្តល់ជាដំបូង ទៅឱ្យអ្នកដេញថ្លៃ ដើម្បីប្រើសម្រាប់រៀបចំសំណុំឯកសារស្នើដេញថ្លៃ ដែលរួមមានពាក្យសុំដេញថ្លៃ សេចក្តីអញ្ជើញឱ្យ ចូលរួមដេញថ្លៃ ការស្នើឱ្យដាក់សំណុំឯកសារស្នើដេញថ្លៃ សេចក្តីអញ្ជើញឱ្យចូលរួមក្នុងការកំណត់បុរេលក្ខណសម្បត្តិ សេចក្តីណែនាំចំពោះអ្នកដេញថ្លៃ លក្ខណៈបច្ចេកទេស ទំហំការងារ លក្ខខណ្ឌយោងការងារ និងលក្ខខណ្ឌនៃកិច្ចសន្យា។

ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ