ឯកសារផ្ទៃក្នុង

គឺជាឯកសារទាំងឡាយណា ដែលត្រូវបានហាមឃាត់ដោយច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានាជាធរមាន ដោយក្រុមប្រឹក្សា និងដោយគណៈអភិបាលក្នុងការផ្សព្វផ្សាយជា សារធារណៈ។ ឯកសារផ្ទៃក្នុងរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាចត្រូវបាន អនុញ្ញាតឱ្យប្រើប្រាស់ចំពោះតែបុគ្គលទាំងឡាយណា ដែលទទួលបាននូវការអនុញ្ញាតពីច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រុមប្រឹក្សា និងគណៈអភិបាលប៉ុណ្ណោះ។ ឯកសារផ្ទៃក្នុង មានជាអាទិ៍ របាយការណ៍ស៊ើបអង្កេត ឯកសារទាក់ទងនឹងសន្តិសុខរបស់បុគ្គលនិងសន្តិសុខ សាធារណៈ ឯកសារទាក់ទងនឹងកិត្តិយសរបស់បុគ្គល ឯកសារអត្រានុកូលដ្ឋានជាដើម។

សៀវភៅណែនាំ ស្តីពី កិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥