ឯកសារភ្ជាប់

គឺជាការឯកសារនានាដែលផ្តល់ជូនអ្នកទទួលលិខិត ហើយត្រូវសរសេរចុះក្រោម មួយបន្ទាត់ ខាងក្រោមល្បះគួរសម និងត្រូវចូលបន្ទាត់ ដែលមានខ្លឹមសារដូចខាងក្រោម៖

  • ករណីអ្នកទទួលលិខិតដែលមានឋានៈខ្ពស់ជាងអ្នកផ្ញើ ៖ សូមគោរពជូនភ្ជាប់មកជាមួយនូវ……(ឈ្មោះឯកសារ)……..ចំនួន……..ច្បាប់។
  • ករណីអ្នកទទួលលិខិតដែលមានឋានៈស្មើ ឬទាបជាងអ្នកផ្ញើ ៖ សូមជូនភ្ជាប់មកជាមួយនូវ……..(ឈ្មោះឯកសារ)…….ចំនួន………ច្បាប់។

សៀវភៅណែនាំ ស្តីពី កិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥