វប្បធម៌សេវាសាធារណៈ

សំដៅដល់ការផ្តល់សេវាសាធារណៈរបស់បុគ្គលិក មន្ត្រីរាជការដែលត្រូវ ប្រកាន់ខ្ជាប់នូវគោលការណ៍ចំបងៗដូចជា (១) ការផ្លាស់ប្តូរឥរិយាបទរបស់មន្ត្រីរាជការពី“អ្នកត្រួតត្រាទៅជាអ្នកផ្តល់សេវា” (២) ជាអ្នកផ្តល់សេវាដែលផ្តោតទៅលើសេចក្តីត្រូវការជាក់ស្ដែងរបស់អ្នកប្រើប្រាស់សេវា និងត្រូវឆ្លើយតបប្រកបដោយមនសិការវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ (៣)ជាអ្នកប្រឹក្សាយោបល់ ដែលត្រូវយកចិត្តទុកដាក់ផ្តល់ពត៌មាននិងពន្យល់ឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋអំពីនីតិវិធី របៀបរបប និងបែបបទផ្សេងៗ នៃការផ្តល់សេវា និង (៤)ជាអ្នកសម្របសម្រួលទៅលើដំណើរការនៃការផ្តល់សេវា និងការមកទទួលសេវាទៅប្រើប្រាស់ដោយការកាត់បន្ថយនីតិវិធីស្មុគស្មាញ ការផ្តល់សេវាមានភាពសាមញ្ញ ខ្លី ទាន់ពេលវេលា និងមានភាពរលូននៅក្នុងទម្រង់ការងារ ទាំងអស់។

ដកស្រង់ចេញពីគោលនយោបាយស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៤