តំបន់រដ្ឋបាលនិងសេវាសាធារណៈ

សំដៅដល់តំបន់ដែលមានមុខងារចម្បងសម្រាប់សាងសង់សំណង់ដែលបម្រើដល់វិស័យរដ្ឋបាលនិងសេវាសាធារណៈ ដូចជាទីស្ដីការក្រសួង ស្ថាប័ន មន្ទីរ អង្គភាព សាលារាជធានី សាលាខេត្ត សាលាក្រុង សាលាស្រុក ខណ្ឌ សាលាឃុំ សង្កាត់ សាលារៀន មន្ទីរពេទ្យបណ្ណាល័យ មណ្ឌលសុខភាព ប្រៃសណ៏យ៍។ល។ តំបន់នេះមានផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងដីឡូត៍ និងមានសន្ទស្សន៍ប្រើប្រាស់ដីកំណត់ដោយអនុក្រឹត្យនេះ។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥