តំបន់លំហសាធារណៈនិងផ្ទៃបៃតង

សំដៅដល់តំបន់ដែលមានមុខងារសម្រាប់បម្រើដល់ការសម្រាក ការលំហែ ការកម្សាន្ត និងពិធីសាធារណៈនានាដូចជាឧទ្យាន សួនច្បារ សួនសត្វ សួនកុមារ កន្លែងក្មេងលេង សួនយុវជន សួនមនុស្សចាស់។ល។ ដែលត្រូវបានរៀបចំនិងសាងសង់ សម្រាប់បម្រើដល់សាធារណជន។ តំបន់នេះមានផលធៀបផ្ទៃក្រឡាបាតសំណង់ធៀបនឹងដីឡូត៍ និងមានសន្ទស្សន៍ប្រើប្រាស់ដីកំណត់ដោយអនុក្រឹត្យនេះ។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥