ការពិពណ៌នាមុខតំណែង

សំដៅដល់ការកំណត់នូវកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗ។ ការពិពណ៌នាមុខតំណែងនឹងត្រូវរៀបចំឡើងដំបូងសម្រាប់មុខតំណែងចាប់ពីអគ្គនាយក អគ្គលេខាធិការដល់ប្រធានការិយាល័យ។ ការពិពណ៌នាមុខតំណែងក៏នឹងត្រូវរៀបចំឡើងសម្រាប់ក្រុមគោលដៅមួយចំនួនដូចជាគ្រូបង្រៀន អ្នកមានវិជ្ជាជីវៈខាងវេជ្ជសាស្ត្រ ឬអ្នកស្រាវជ្រាវជាដើម។ កម្រងឯកសារស្តីពីអភិក្រមនៃការគ្រប់គ្រងធនធានមនុស្សនឹងរៀបរាប់ពីនីតិវិធីលម្អិតក្នុងការបង្កើតនិងការរៀបចំធ្វើបច្ចុប្បន្នកម្មទៅលើការពិពណ៌នាមុខតំណែង។

ដកស្រង់ចេញពីកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥