ការពិពណ៌នាមុខតំណែង
សំដៅដល់ការកំណត់នូវកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗ។ ការពិពណ៌នាមុខតំណែងនឹងត្រូវរៀបចំឡើងដំបូងសម្រាប់មុខតំណែងចាប់ពីអគ្គនាយក អគ្គលេខាធិការដល់ប្រធានការិយាល័យ។ ការពិពណ៌នាមុខតំណែងក៏នឹងត្រូវរៀបចំឡើងសម្រាប់ក្រុមគោលដៅមួយចំនួន ដូចជាគ្រូបង្រៀននិងអ្នកដែលមានវិជ្ជាជីវៈខាងវេជ្ជសាស្ត្រឬអ្នកស្រាវជ្រាវជាដើម។ កម្រងឯកសារស្តីពីអភិក្រមនៃការគ្រប់គ្រងធនធានមនុស្សនឹងរៀបរាប់នីតិវិធីលម្អិត ក្នុងការបង្កើតនិងការរៀបចំធ្វើបច្ចុប្បន្នកម្មការពិពណ៌នាមុខតំណែង។
ដកស្រង់ចេញពីគោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ចុះថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៣