ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ
សំដៅដល់ការផ្ដល់ធនធានហិរញ្ញវត្ថុសម្រាប់អនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានប្រគល់ និងប្រតិភូកម្មជូនដល់រដ្ឋបាលក្រុងស្រុក ខណ្ឌ ស្របតាមលក្ខខណ្ឌបច្ចេកទេស គោលការណ៍ណែនាំក្នុងការអនុវត្តមុខងារ ស្ដង់ដានៃការផ្តល់សេវា លក្ខណៈបច្ចេកទេសនៃសម្ភារៈដែលបានផ្គត់ផ្គង់ កម្មវិធីការងារ យន្តការរបាយការណ៍ និងលក្ខខណ្ឌផ្សេងៗឆ្លើយតបនឹងលទ្ធផលរំពឹងទុក សូចនាករ គោលនយោបាយនិងយុទ្ធសាស្ត្រវិស័យអប់រំ។
ដកស្រង់ចេញពីអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំយុវជននិងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣