តាវកាលិកផ្នែកហានិភ័យការងារ

សំដៅដល់ការព្យាបាលនិងថែទាំវេជ្ជសាស្ត្រ វិភាជន៍ឬធនលាភបាត់បង់សមត្ថភាពការងារសម្រាប់ផ្តល់ជូនមន្ត្រីសាធារណៈដែលរងគ្រោះដោយគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ និងធនលាភឧត្តរជីវី សម្រាប់ផ្តល់ជូនសិទ្ធិវន្តនៃជនរងគ្រោះ ដែលរងគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ បណ្តាលឱ្យបាត់បង់ជីវិត។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពី លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីយុទ្ធជន ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧