របាយការណ៍ហិរញ្ញវត្ថុ
សំដៅដល់ការលាតត្រដាងជារចនាសម្ព័ន្ធនៃព័ត៌មានហិរញ្ញវត្ថុដោយរួមបញ្ចូលទាំងកំណត់សម្គាល់ពាក់ព័ន្ធផង ក្នុងគោលបំណងផ្សព្វផ្សាយអំពីធនធានសេដ្ឋកិច្ច ឬកាតព្វកិច្ចរបស់អង្គភាព នៅត្រឹមចំណុចមួយនៃពេលវេលា ឬបម្រែបម្រួលនានានៃធនធានសេដ្ឋកិច្ច និងកាតព្វកិច្ចសម្រាប់ការិយបរិច្ឆេទមួយ ដោយអនុលោមតាមក្របខណ្ឌនៃការរាយការណ៍ហិរញ្ញវត្ថុ ។ កំណត់សម្គាល់ពាក់ព័ន្ធ រួមមានសេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ និងព័ត៌មានពន្យល់ផ្សេងៗទៀត ។
ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦